កម្មវិធីប្រកួតកីឡាវាយសីមិត្តភាពរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ លើកទី៤
កម្មវិធីប្រកួតកីឡាវាយសីមិត្តភាពរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ លើកទី៤
នារសៀលថ្ងៃអាទិត្យ ៧កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពប្រឆាំងអំពើពុករលួយ មានកិត្តិយសក្នុងការរៀបចំនូវកម្មវិធីប្រកួតកីឡាវាយសីមិត្តភាពលើកទី៤ ដោយពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ដ្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។ សូមគូសបញ្ជាក់ ការបង្កើតឱ្យមាននូវកម្មវិធីប្រកួតវាយសីមិត្តភាពនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរ ក៏ដូចជា បំផុសបំផុសលើកទឹកចិត្តកីឡាករ កីឡាការនីទាំងអស់ឱ្យមានស្មារតីក្នុងការចូលរួមលេងកីឡាឱ្យបានកាន់តែច្រើន ដើម្បីមិត្តភាព និងសុខភាពល្អ។
The 4th Friendly Badminton Tournament between the Bar Association of the Kingdom of Cambodia and the Anti-Corruption Unit
On the afternoon of Sunday, 21st June 2026, the Bar Association of the Kingdom of Cambodia and the Anti-Corruption Unit had the honor of jointly organizing the 4th Friendly Badminton Tournament. The event was held under the presidency of H.E. Dr. Kitti Nitti Kosal Pandit OM Yentieng, Senior Minister in Charge of Special Mission and Chairman of the Anti-Corruption Unit. It should be noted that this friendly badminton tournament was established with the objective of strengthening solidarity and fostering closer cooperation between the two institutions. The event also aimed to encourage all athletes and participants to actively engage in sports activities, promoting friendship and maintaining good health.




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070