ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ រវាងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និង សភាពាណិជ្ជកម្មកម្ពុជា

នៅរសៀលថ្ងៃអង្គារ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ខែ កុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការ អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានជំនួបរវាង គណៈប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា

ដើម្បី « ចុះហត្ថលេខាលើអនុស្សារណៈយោគយល់ រវាងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និង សភាពាណិជ្ជកម្មកម្ពុជា»។

គោលបំណងនៃការចុះអនុស្សារណៈយោគយល់នេះ គឺដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនៅក្នុងវិស័យពាណិជ្ជកម្ម និងសេវាកម្មច្បាប់ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក។ ជាមួយគ្នានេះផងដែរ អនុស្សារណៈនៃការយោគយល់ (MOU) នឹងរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការវាងស្ថាប័នទាំងពីរ ក្នុងគោលដៅចូលរួមចែករំលែកព័ត៌មានដែលទាក់ទងនឹងការវិវឌ្ឍផ្នែកពាណិជ្ជកម្ម សេវាកម្មច្បាប់ និងចំណេះដឹងបទពិសោធន៍ផ្នែកច្បាប់ ជាពិសេសច្បាប់ទាក់ទងនឹង វិស័យពាណិជ្ជកម្ម។

ពិធីនេះបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទស្នាលយ៉ាងក្រៃលែង។

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top