លោក លីវ សុវណ្ណា អគ្គលេខាធិការង និងសហការីរួមជាមួយប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ចាម បានចុះជួបពិភាក្សាការងារ និងពិនិត្យទីតាំងសាងសង់បន្ទប់មេធាវីដាច់ដោយឡែក ក្នុងពន្ធនាគារខេត្តកំពង់ចាម និងខេត្តត្បូងឃ្មំ

នៅថ្ងៃចន្ទ ០៣ កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨ៈ៤០នាទីព្រឹក គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក លីវ សុវណ្ណា អគ្គលេខាធិការងតំណាងដ៌ខ្ពង់ខ្ពស់ឯកឧត្តមប្រធានគណៈមេធាវី និងលោកស្រីមេធាវី លឹម ច័ន្ទលីនដា ប្រធាននាយកដ្ឋានរដ្ឋបាលគណៈមេធាវី

និងសហការីរួមជាមួយប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ចាម បានចុះជួបពិភាក្សាការងារ និងពិនិត្យទីតាំងសាងសង់បន្ទប់មេធាវីដាច់ដោយឡែក ក្នុងពន្ធនាគារខេត្តកំពង់ចាម និងខេត្តត្បូងឃ្មំ។
នៅក្នុងពិធីនោះ ឯកឧត្តម ហ៊ុន ខី ប្រធានពន្ធនាគារ និងសហការី បានចូលរួមក្នុងកិច្ចពិភាក្សា ដោយក្តីរីករាយ និងយោគយល់ ព្រមទាំងបញ្ជាក់យ៉ាងច្បាស់ថា ខាងពន្ធនាគារមានដីទុកសំរាប់សាងសង់បន្ទប់មេធាវីដាច់ដោយឡែកសំរាប់ជូនគណៈមេធាវី ក្នុងការសាងសង់ ៕
កិច្ចពិភាក្សានេះបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និតស្នាលបំផុត។

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top