គណៈមេធាវីចូលរួមវេទិការមេធាវីពិភពលោក នៅសាធារណរដ្ឋប្រជាមានិតចិន

កាលពីថ្ងៃសុក្រ ១០កើត ដល់ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ដល់ថ្ងៃទី១១ ឆ្នាំ២០១៩ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការ​នៃ​គណៈមេធាវី​បានដឹកនាំ​គណៈប្រតិភូ​ដើម្បីចូលរួមកិច្ចប្រជុំនៅវេទិការមេធាវីសាកលដែល​បានរៀប​ចំដោយ សមាគមមេធាវីចិន និងនាយកដ្ឋានយុត្តិធម៌នៃខេត្តគ័ងចូវ​ សាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងវេទិការនេះការចូលរួមពី តំណាងសមាគម និងមេធាវីទូទាំងពិភពលោក ដែលមានការចូលរួម​ប្រមាណជាជាង៦០០នាក់។ តំណាងក្រសួង និងស្ថាប័នរដ្ឋក៏ត្រូវបានអញ្ចើញ​ចូលរួមនៅក្នុងវេទិការ​នេះផងដែរ។

នៅក្នុងដំណើរនៃការចូលរួមវេទិការនេះដែរ លោកមេធាវី ព្រហ្មវិចិត្រអក្ខរាបានចូលរួម ប្រជុំជាមួយក្រុមហ៊ុនមេធាវី ដិនតុន (DENTONS) និង​បានធ្វើបទបង្ហាញអំពីឪកាសនៃធ្វើវិយោគនៅ​កម្ពុជាផង​ដែរ។ នៅក្នុងនោះផងដែរ លោកមេធាវី បានលើកឡើងអំពីផលវិជ្ជាមានរបស់កម្ពុជាដែល​ជាកាលានុវត្ត​ភាពសម្រាប់ការធ្វើវិយោគនៅកម្ពុជា។​

នៅក្នុងដំណើរការនៃអង្គវេទិការនេះ គណៈប្រតិភូកម្ពុជាក៏បានចូលរួមនូវកម្មវិធីតុមូលនៃកិច្ច ប្រជុំប្រធានគណៈមេធាវី និងសមាគមមេធាវីជុំវិញពិភពលោកផងដែរ។

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ គណៈប្រតិភូកម្ពុជាក៏បានជួបប្រជុំជាមួយនឹងប្រធានសមាគមមេធាវី ខេត្ត Anhui នៃសាធារណរដ្ឋប្រជាមានិតចិន។ សមាគមមេធាវី ខេត្ត Anhui បានសុំធ្វើសហការ និងដកបទពិសោធន៍គ្នាទៅវិញ ទៅមកលើវិស័យច្បាប់ជាមួយគណៈមេធាវីកម្ពុជាផងដែរ។ សមភាគីនឹងអញ្ចើញតំណាង​គណៈមេធាវី​កម្ពុជាទៅធ្វើបទបង្ហាញអំពីច្បាប់ និងបទពិសោធន៍នានាសម្រាប់សមាគមមេធាវីនៅខេត្ត ANHUI នាពេលអនាគត។

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top