កិច្ចប្រជុំបុគ្គលិកដើម្បីត្រួតពិនិត្យការងារប្រចាំខែតុលា ឆ្នាំ ២០១៩
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការ គណៈមេធាវី
ក្រោមអធិបតីភាពលោកមេធាវី សួន វិសាល ប្រធាន គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំបុគ្គលិកដើម្បីត្រួតពិនិត្យការងារប្រចាំខែតុលា ដែលមានរបៀបវារៈដូចខាងក្រោម៖
១.សរុបការងារមហាសន្និបាតប្រចាំឆ្នាំលើកទី ២៤
២. សកម្មភាពការងារ បញ្ហាប្រឈម និងសំណូមពរ
៣. ផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២០
៤. ផ្សេងៗ
កិច្ចប្រជុំនេះមានការចូលរួមពីបុគ្គលិកគ្រប់នាយកដ្ឋាន និងបុគ្គលិកការិយាល័យរបស់គណៈមេធាវីគ្រប់ជាន់ថ្នាក់។