លោកប្រធានគណៈមេធាវីកម្ពុជាដឹកនាំប្រតិភូចូលរួមសន្និសីទប្រចាំឆ្នាំរបស់គណៈមេធាវីអន្តរជាតិ ដែលប្រព្រឹត្តទៅនៅទីក្រុង SEOUL (សេអ៊ូល) នៃសាធារណរដ្ឋកូរ៉េខាងត្បួង

លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រតិភូគណៈមេធាវីចូលរួមសន្និសីទប្រចាំឆ្នាំរបស់គណៈមេធាវីអន្តរជាតិ ដែលប្រព្រឹត្តទៅនៅទីក្រុង SEOUL (សេអ៊ូល) នៃសាធារណរដ្ឋកូរ៉េខាងត្បួង ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ។ ការចូលរួមរបស់គណៈមេធាវីកម្ពុជាក្នុងសន្និសីទប្រចាំឆ្នាំរបស់គណៈមេធាវីអន្តរជាតិនៅពេលនេះ គឺដើម្បីបង្កើនទំនាក់ទំនងជាមួយនឹងគណៈមេធាវីអន្តរជាតិដទៃទៀត ដើម្បីលើកកម្ពស់វិជ្ជាជីវៈមេធាវី និងការពិគ្រោះយោបល់គ្នាទៅវិញទៅមក រួមទាំងការចូលរួមសិក្សារៀនសូត្រការវិវឌ្ឍន៍ទៅលើវិស័យច្បាប់នានា ដែលកំពុងមានការវិវឌ្ឍន៍រីកចម្រើន ។ ដោយឡែក គណៈប្រតិភូនៃគណៈមេធាវីកម្ពុជាបានជួបពិភាក្សាជាមួយគណៈមេធាវីសាធារណរដ្ឋកូរ៉េខាងត្បូង ដើម្បីផ្លាស់ប្តូរយោបល់ និងស្វែងរកកិច្ចសហប្រតិបត្តិការដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជាដែររស់នៅប្រទេសកូរ៉េ ។ គណៈប្រតិភូនៃគណៈមេធាវីកម្ពុជាក៏បានជួបប្រាស្រ័យទាក់ទងផងដែរជាមួយ គណៈមេធាវីសហរដ្ឋអាមេរិក និងគណៈមេធាវីហុងកុង រួមទាំងគណៈមេធាវីបណ្តាលប្រទេសមួយចំនួនទៀត ដើម្បីពង្រឹងទំនាក់ទំនងក្នុងនាមគណៈមេធាវីកម្ពុជាជាមួយ និងគណៈមេធាវីបណ្តាលប្រទេសទាំងនោះ ។

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top