កិច្ចប្រជុំ ប្រធាន អនុប្រធាន គណៈកម្មការជំនាញទាំង៥
នារសៀលថ្ងៃពុធ ៦រោធ ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំ ប្រធាន អនុប្រធាន គណៈកម្មការជំនាញទាំង៥ រួមមាន
គណៈកម្មការកិច្ចការសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ គណៈកម្មការកិច្ចការការងារ គណៈកម្មការកិច្ចការពាណិជ្ជកម្ម គណៈកម្មការកិច្ចការរដ្ឋប្បវេណី និងគណៈកម្មការកិច្ចការព្រហ្មទណ្ឌ លើកទី១ ក្រោមការដឹកនាំប្រជុំដោយលោកមេធាវី គង់ សំអុន ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ លើរបៀបវារៈចំនួន៤ ១ ការណែនាំប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ ដែលត្រូវបានតែងតាំងថ្មី ២ ការផ្សព្វផ្សាយច្បាប់តាមវិទ្យុ និងទូរទស្សន៍ ៣ ការពិភាក្សាលើប្រធានបទ ដែលត្រូវផ្សព្វផ្សាយតាមគណៈកម្មការជំនាញ និងការស្រាវជ្រាវសម្រាប់ការបោះពុម្ព ក្នុងព្រឹត្តិបត្រមេធាវី និង៤ ផ្សេង ដើម្បីធ្វើបច្ចុប្បន្នភាពការងាររបស់គណៈកម្មការជំនាញនីមួយៗ។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070