សិក្ខាសាលា ស្ដីពី “ការអនុវត្តបែបកុមារមេត្រីក្នុងនីតិវិធីយុត្តិធម៌ដើម្បីការការពារជនរងគ្រោះ នៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ”

នៅថ្ងៃព្រហស្បតិ៍ ទី០៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានឡើងថ្លែងចំណាប់អារម្មណ៍ តំណាងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអង្គសិក្ខាសាលា ស្ដីពី “ការអនុវត្តបែបកុមារមេត្រីក្នុងនីតិវិធីយុត្តិធម៌ដើម្បីការការពារជនរងគ្រោះ នៃអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ”។

លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី បានថ្លែងថា អង្គសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មេធាវី និងអ្នកអនុវត្តច្បាប់ពាក់ព័ន្ធ ក្នុងការបង្កើនចំណេះដឹងពាក់ព័ន្ធនឹងការអនុវត្តវិធានព្រហ្មទណ្ឌលើកុមារដែលប្រព្រឹត្តល្មើសនឹងច្បាប់ ដោយអនុវត្តនូវយន្តការកុមារមេត្រី។ 

គូសបញ្ជាក់ថា សិក្ខាសាលានេះប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អគ្គស្នងការនគរបាលជាតិនៃ ក្រសួងមហាផ្ទៃ (គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ) និងអង្គការ APLE ដោយមានការចូលរួមពីមេធាវីខ្មែរ និងអន្តរជាតិ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងសាលាឧទ្ធរណ៍ និងអង្គការអន្តរជាតិនានា ព្រមទាំងដៃគូសហការផ្សេងៗ។123456

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top