ពិធីបើកវគ្គបណ្តុះបណ្តាលសុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី ៧
នៅថ្ងៃសុក្រ ទី១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៨:៣០ ព្រឹក មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី នៃគណៈមេធាវី បានរៀបចំវគ្គបណ្តុះបណ្តាល សុក្រឹតការវិជ្ជាជីវៈមេធាវី វគ្គទី ៧ ជូនដល់សមាជិក-សមាជិកាមេធាវី ដែលបានចូលប្រកបវិជ្ជាជីវៈមេធាវីតាមមាត្រា ៣២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី
ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី និងឯកឧត្តម ជីវ សុងហាក់ ជាអតីតប្រធានគណៈមេធាវី ។ នៅក្នុងកម្មវិធីនេះ ក៏មានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវីផងដែរ។



Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070