កិច្ចពិភាក្សាការងារ រវាងគណៈមេធាវី ជាមួយនឹងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

នៅថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកសួន វិសាល ប្រធាន​គណៈ​មេធាវី​បានដឹកនាំសមាជិក-សមាជិកា​ក្រុមប្រឹក្សា​គណៈមេធាវី និងបុគ្គលិក​គណៈ​មេធាវី​ដើម្បីចូលរួម​ពិភាក្សា​​ការងារ​ជាមួយ​លោក​​ តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ។

នៅក្នុង​កិច្ច​ពិភាក្សានេះមានការចូលរួមពី សហភាតាមេធាវី លោក លោក​ស្រី ជាចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ដើម្បី​ពិភាក្សា ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌​ក្នុងប្រព័ន្ធ​តុលា​​ការ។ របៀបវារៈ​នៃ​កិច្ច​ប្រជុំ​ផ្តោត​បួនចំណុចសំខាន់ៗគឺ

(១) សកម្មភាពការងារបស់គណៈមេធាវីកន្លងមក

២) តួនាទីរបស់ប្រតិភូគណៈមេធាវីប្រចាំសាលាដំបូង ខេត្ត/ក្រុង

៣) យន្តការនៃការការពារក្តីជូនជនក្រីក្រ និង

៤) បញ្ហាប្រឈមនានាក្នុងការប្រកបវិជ្ជាជីវៈមេធាវី និងចៅក្រម ព្រះរាជអាជ្ញា

          នៅក្នុងកិច្ចពិភាក្សានេះ លោកមេធាវី សួន វិសាល​ប្រធានគណៈមេធាវីបានធ្វើបទបង្ហាញអំពី សមិទ្ធផលសំខាន់ៗដែលសម្រេចបាននៅក្នុងអាណត្តិនៃការដឹកនាំរបស់លោករួមមានកំណែទម្រង់ផ្ទៃក្នុងអង្គភាពគណៈមេធាវីឲ្យការងារកាន់តែប្រសើរឡើង ជាពិសេសការធ្វើទំនើបកម្ម​ក្នុងវិស័យ​រដ្ឋបាល និងការគ្រប់គ្រងរឿងក្តីក្រីក្រតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។

          នៅក្នុងកិច្ចពិភាក្សានេះ អ្នកចូលរួមបានផ្តល់នូវសំណួរ និងយោបល់យ៉ាង​ផុសផុលដែលពាក់​ព័ន្ធ​នឹងការប្រឈមមុខនៃការអនុវត្តការងារកន្លងមក។

ជាកិច្ចបញ្ចប់កម្មវិធី ថ្នាក់ដឹកនាំស្ថាប័នទាំងពីរ​បាន​ទទួល​យក​នូវចំ​ណុចទាំងឡាយបាន​លើក ឡើងនៅក្នុងកិច្ចពិភាក្សានេះ ហើយនឹងធ្វើការដោះស្រាយបញ្ហា​ទាំង​នោះ​ប្រកប​ដោយប្រសិទ្ធភាព​ខ្ពស់។

001

001

001

001

001

001

001

 

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top