លោកអគ្គលេខាធិការងជួបសំណេះសំណាលជាមួយនិស្សិតមកពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបាត់ដំបង
នៅថ្ងៃអង្ការ ៣ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី កុយ នាម អគ្គលេខាធិការរងនៃគណៈមេធាវីបានជួបសំណេះសំណាលជាមួយនិស្សិតពូកែ ឆ្នាំទី៣ មកពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ផកិច្ច (UME) ខេត្តបាត់ដំបង
និងនិស្សិតសាកលវិទ្យាល័យបាត់ដំបង (UBB) ចំនួន៣០នាក់ ដើម្បីធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់ និង ទទួលបានបទពិសោធន៍អំពីតួនាទី និងភារៈកិច្ចរបស់ គណៈមេធាវី។ នៅក្នុងកិច្ចសំណេះសំណាលនេះ លោកមេធាវី កុយ នាម ក៏បានធ្វើបទបង្ហាញអំពីគណៈមេធាវី និងផ្តល់ឳកាសសម្រាប់និស្សិតសួរសំណួរដើម្បីជជែកពិភាក្សាផងដែរ។