គណៈមេធាវីបានរៀបចំកិច្ចប្រជុំសមាជិក-សមាជិការគណៈកម្មការកិច្ចការពាណិជ្ជកម្ម នៃគណៈមេធាវី
នាថ្ងៃច័ន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី បានរៀបចំកិច្ចប្រជុំសមាជិក-សមាជិការគណៈកម្មការកិច្ចការពាណិជ្ជកម្មប្រចាំខែតុលា ក្រោមការដឹកនាំប្រជុំដោយលោកស្រីមេធាវី យូ សួនទី ប្រធានគណៈកម្មការ។
នៅក្នុងកិច្ចប្រជុំ សមាជិក-សមាជិការគណៈកម្មការបានពិភាក្សាផ្តោតសំខាន់លើប្រធានបទសម្រាប់កម្មវិធីផ្សព្វផ្សាយច្បាប់តាមទូរទស្សន៍ និង តាមរយៈសិក្ខាសាលា។ នៅក្នុងកិច្ចប្រជុំនេះ ក៏បានកំណត់ចំពោះអ្នកទទួលខុសត្រូវក្នុងការស្រាវជ្រាវលើប្រធានបទនីមួយៗផងដែរ។



Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070