ដំណឹងមរណភាព
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុតដោយបានទទួលព័ត៌មានថា លោកមេធាវី ជា ផេង អាយុ ៨២ឆ្នាំ អត្តលេខ ០១០ បានទទួលមរណៈភាពកាលពីវេលាម៉ោង ១៧:២៥នាទី នាថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨ ដោយរោគាពាធ។
គណៈមេធាវី សូមជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់មេត្តាជ្រាបថា កម្មវិធីបុណ្យខួបគំរប់ ៧ថ្ងៃ និង ៤៩ថ្ងៃ ប្រារពធ្វើឡើងនៅថ្ងៃសៅរ៍ ១១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៨ វេលាម៉ោង ៣:០០ នាទីរសៀល នៅវត្តទឹកថ្លា ស្ថិតនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070