សេចក្តីជូនដំណឹង ស្តីពីការរៀបចំសន្និសីទមួយដែលមានចំណងជើងថា “ធ្វើឲ្យការប្រកបវិជ្ជាជីវៈរបស់លោកអ្នកទៅជាសាកល៖ ឱកាស និង ការប្រឈម" (Globalizing Your Practice: Opportunities and Challenges)

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានកិត្តិយស សូមជម្រាបជូនសមាជិក-សមាជិកាគណៈមេធាវីឲ្យបានជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងគណៈ- មេធាវីនៃព្រះរាជាណាចក្រកម្ពុជា, គណៈមេធាវីអន្តរជាតិ (International Bar Association) និង សមាគមច្បាប់អាស៊ី (LAWASIA),

គណៈមេធាវីអន្តរជាតិនឹងរៀបចំសន្និសីទមួយដែលមានចំណងជើងថា “ធ្វើឲ្យការប្រកបវិជ្ជាជីវៈរបស់លោកអ្នកទៅជាសាកល៖ ឱកាស និង ការប្រឈម" (Globalizing Your Practice: Opportunities and Challenges)។ សន្និសីទនេះនឹងប្រព្រឹត្តទៅមួយថ្ងៃ គឺនៅថ្ងៃព្រហស្បតិ៍ ៨ រោច ខែអស្សុជ សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសណ្ឋាគារ សូហ្វ៊ីតែល (Sofitel) ទីក្រុងសៀមរាប។

00

00

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top