កិច្ចប្រជុំកំពូលរបស់ប្រធានគណ:មេធាវី នៃសមាគមច្បាប់ ប្រចាំតំបន់អាស៊ីនៅទីក្រុង Canberra ប្រទេសអូស្ត្រាលី
កាលពីថ្ងៃព្រហស្បតិ៍ ៦រោច និងថ្ងៃសុក្រ ៧រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០២-០៣ ខែសីហា ឆ្នាំ២០១៨ លោកមេធាវី កុយ នាម លោកស្រីមេធាវី លឹម ច័ន្ទលីដា និងលោកស្រីមេធាវី សៅ កញ្ញា តំណាងគណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា
ចូលរួមកិច្ចប្រជុំកំពូលរបស់ប្រធានគណ:មេធាវី នៃសមាគមច្បាប់ ប្រចាំតំបន់អាស៊ីនៅទីក្រុង Canberra ប្រទេសអូស្ត្រាលី ដែលមានសមាជិកចំនួន១៧ ប្រទេសចូលរួម ។