ឯកឧត្តម សួន វិសាល អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាទីស្តីការក្រសួងយុត្តិធម៌
នៅរសៀលថ្ងៃព្រហស្បត្តិ៍ ០៣ រោច ខែចែត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូនៃគណៈមេធាវី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌
និងបានពិភាក្សាការងារមួយចំនួនដូចខាងក្រោម៖
១. កិច្ចសហការក្នុងកម្មវិធីជំនួយផ្នែកច្បាប់ និងការការពារក្តីជូនជនក្រីក្រដោយឥតគិតថ្លៃ
២. ការធ្វើវិសោធនកម្មច្បាប់លក្ខន្តិកៈមេធាវី
៣. ការចូលរួមក្នុងយុទ្ធនាការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង និងភាពមិនប្រក្រតីនៅតាមតុលាការ
៤. កិច្ចសហការក្នុងការចងក្រងនិងផ្សព្វផ្សាយសាលក្រម សាលដីកាគំរូ ជាសាធារណៈ
ការសំណេះសំណាលនេះបានបញ្ចប់ ក្រោមបរិយាកាសរីករាយ ស្និទិស្នាល និងភាតរភាពរវាងស្ថាប័នទាំងពីរ។






Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070