លោកស្រី លឹម ច័ន្ទលីដា ប្រធានគណៈកម្មការសាងសង់បន្ទប់មេធាវី តាមពន្ធនាគារមកត្រួតពិនិត្យដំណើរការនៃការសាងសង់បន្ទប់សម្រាប់មេធាវីជួបកូនក្តី
កាលពីថ្ងៃទី១៣ និងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ លោកស្រី លឹម ច័ន្ទលីដា ប្រធានគណៈកម្មការសាងសង់បន្ទប់មេធាវី តាមពន្ធនាគារ នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
បានមកត្រួតពិនិត្យដំណើរការនៃការសាងសង់បន្ទប់សម្រាប់មេធាវីជួបកូនក្តី និងបំពាក់សម្ភារៈបរិក្ខារការិយាល័យ នៅពន្ធនាគារខេត្តមណ្ឌលគីរី ពន្ធនាគារខេត្តរតនគីរី និងពន្ធនាគារខេត្តស្ទឹងត្រែង។