ការជួបសំណេះសំណាលជាមួយមេធាវីកម្មសិក្សាការីចំនួន ៦៦នាក់

នៅព្រឹកថ្ងៃអង្គារ៍ ១កើតដល់ថ្ងៃ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១-២៣ ខែកក្កដា ឆ្នាំ២០២០ គណៈមេធាវីបានរៀបចំការជួបសំណេះសំណាលជាមួយមេធាវីកម្មសិក្សាការីចំនួន ៦៦នាក់  នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់លោកមេធាវី សួន វិសាល

ប្រធានគណៈមេធាវី​ ដើម្បីណែនាំអំពីភារកិច្ច និង ការទទួលខុសត្រូវរបស់មេធាវីកម្មសិក្សាការីទាំងអស់ និងបានសង្កត់ធ្ងន់លើកិច្ចការការពារក្តី ឬតំណាងកូនក្តីនៅចំពោះមុខសាលាជម្រះក្តី តម្រូវឲ្យមានវត្តមានគ្រូកម្មសិក្សាអមក្នុងពេលសវនាការជានិច្ច។ លោកប្រធានគណៈមេធាវីក៏បានពន្យល់អំពីការពន្យាពេលចុះឈ្មោះចូលរៀនវគ្គសុក្រឹតការវិជ្ជាជីវៈមេធាវីនារយៈកន្លងមក ដោយសារការផ្ទុះឡើងជម្ងឺកូវីដ-១៩ ហើយគណ:មេធាវីនឹងបើកវគ្គសុក្រឹតការឡើងវិញនាពេលឆាប់ៗខាងមុខ៕

IMG 1

IMG 1

IMG 1

IMG 1

IMG 1

IMG 1

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top