កិច្ចប្រជុំណែនាំ គណកម្មការរៀបចំការបោះឆ្នោត អំពីនីតិវិធីបោះឆ្នោតសម្រាប់ជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៣
នៅព្រឹកថ្ងៃសុក្រ ១៥ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការ គណៈមេធាវី ក្រោមអធិបតីភាពលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំណែនាំ គណកម្មការរៀបចំការបោះឆ្នោត អំពីនីតិវិធីបោះឆ្នោតសម្រាប់ជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៣។
កិច្ចប្រជុំនេះមានការចូលរួមពី ប្រធានគណកម្មការបោះឆ្នោត ប្រធានការិយាល័យបោះឆ្នោត និងសមាជិកក្រុមនីមួយៗ។