លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានអញ្ជើញចូលរួមកម្មវិធីសម្ពោធដាក់ឲ្យដំណើរការក្រុមហ៊ុនមេធាវី ខេមជីន សាខាខេត្តព្រះសីហនុ

ថ្ងៃសៅរ៍ ១៥ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកម្មវិធីសម្ពោធដាក់ឲ្យដំណើរការក្រុមហ៊ុនមេធាវី ខេមជីន សាខាខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុផងដែរ។

ថ្លែងក្នុងសុន្ទរកថា នៃការបើកសម្ពោធនេះ លោកប្រធានគណៈមេធាវី បានថ្លែងគាំទ្រនិងអបអរសាទរចំពោះក្រុមហ៊ុនមេធាវី ខេមជីន  សាខាខេត្តព្រះសីហនុ  ហើយក៏បានថ្លែងអំណរគុណ និងលើកសសើអំពីការជួយសម្របសម្រួលដល់កិច្ចការងារមេធាវីយ៉ាងល្អប្រសើ ពីសំណាក់រដ្ឋបាលខេត្តព្រះសីហនុ នាពេលកន្លងមក។

បន្ថែមពីលើនេះ លោកប្រធានគណៈមេធាវីក៏បានលើកជាសំណូមពរចំនួន ០៣ ចំណុច បន្ថែមទៀត ទៅឯកឧត្តមអភិបាលខេត្តព្រះសីហនុ អំពីតួនាទី របស់មេធាវី លើគ្រប់រឿងក្តី ដូចខាងក្រោម៖

១/-  ស្នើសុំឲ្យរដ្ឋបាលខេត្ត និងអង្គភាពចំណុះពាក់ព័ន្ធទាំងអស់ បន្តសហការនិងជួយសម្របសម្រួលនូវកិច្ចការងារ និងលើកកំពស់សិទ្ធិរបស់មេធាវីនៅពេលមានរឿងក្តីចូលដល់សាលាខេត្ត ឬអង្គភាពចំណុះរដ្ឋបាលខេត្ត។

២/- ស្នើសុំឲ្យមន្ត្រីនគរបាលយុត្តិធម៌ចំណុះឲ្យរដ្ឋបាលខេត្តព្រះសីហនុ សហការនិងជួយសម្របសម្រួលដល់រាល់កិច្ចការ និងសិទ្ធិរបស់មេធាវីក្នុងការការពារក្តី និងតំណាងដោយអាណត្តិនៅគ្រប់កិច្ចនីតិវិធី ជាពិសេសក្នុងដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌។

៣/- ស្នើសុំសហការអនុញ្ញាតឲ្យស្ថាប័នគណៈមេធាវីនៃព្រះរាជាជាណាចក្រកម្ពុជា បើកវគ្គផ្សព្វផ្សាយស្តីអំពីសិទ្ធិ តួនាទី និងកាតព្វកិច្ចរបស់មេធាវីក្នុងកិច្ចការពារក្តីគ្រប់ដំណាក់កាលនីតិវិធីជូនដល់មន្រ្តីនគរបាលយុត្តិធម៌ រួមមាននគរបាលនិងកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

ជាការឆ្លើយតបទៅនឹងសំណូមពររបស់លោកប្រធានគណៈមេធាវី ឯកឧត្តមអភិបាលខេត្ត បានទទួលយក និងឯកភាពលើសំណូមពរចំណុចទី១ និងចំណុចទី ៣។

ចំណែកចំណុចទី ២ នៃសំណូមពរ ឯកឧត្តមអភិបាលខេត្ត នឹងពិភាក្សាបន្ថែមទៀត អំពីលក្ខខណ្ឌច្បាប់ នីតិវិធី និងជំនាញ ជាពិសេសចំពោះករណីនៃបទល្មើសធំៗ។ ប៉ុន្តែជារួម ឯកឧត្តមអភិបាលខេត្ត នឹងចូលរួមសហការ ក៏ដូចជាជម្រុញឲ្យអនុវត្តតាមការស្នើសុំរបស់លោកប្រធានគណៈមេធាវី។

photo1

photo1

photo1

photo1

photo1

photo1

photo1

photo1

photo1

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top