ស្ថានទូតនៃព្រះរាជាណាចក្រស៊ុយអ៊ែតបានជូនដំណឹងស្តីអំពីការជ្រើសរើសសិក្ខាកាមចំនួន ០៣ (បី) រូប ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីជាភាសាអង់គ្លេស

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសមាជិក-សមាជិកាទាំងអស់មេត្តាជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង ស្ថានទូតនៃព្រះរាជាណាចក្រស៊ុយអ៊ែត ជាពិសេសដើម្បីពង្រឹងចំណេះដឹងជាអន្តរជាតិ និងធនធានមនុស្ស ស្ថានទូតនៃព្រះរាជាណាចក្រស៊ុយអ៊ែតបានជូនដំណឹងស្តីអំពីការជ្រើសរើសសិក្ខាកាមចំនួន ០៣ (បី) រូប ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីជាភាសាអង់គ្លេសមួយទាក់ទងនឹងវិស័យកម្មសិទ្ធិបញ្ញា ក្រោមប្រធានបទ “កម្មសិទ្ធិបញ្ញា

សម្រាប់បណ្តាប្រទេសអភិវឌ្ឍតិចតួច” (Intellectual Property for Least Development Countries) រៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA)ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅ ទីក្រុង Stockholm ប្រទេសស៊ុយអែត។

សូមចុចតំណភ្ជាប់ដើម្បីទាញយកឯកសារ៖ https://bit.ly/2I2gXtx និង https://bit.ly/3eq8Suw

Intellectual

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top