សេចក្តីជូនដំណឹង

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានកិត្តិយស សូមជូនដំណឹងដល់សមាជិក​ សមាជិកា​នៃគណៈមេធាវីទាំងអស់ឱ្យបានជ្រាបថា

ដើម្បីបង្កភាពងាយស្រួលដល់សមាជិក សមាជិកាទាំងអស់ក្នុងការបង់ភាគទានជូនគណៈមេធាវី ដោយពុំចាំបាច់អញ្ជើញមកបង់ផ្ទាល់នៅ​គណៈមេធាវី សមាជិក សមាជិកាទាំងអស់អាចបង់ប្រាក់ភាគទានដោយផ្ទាល់ទៅក្នុងគណនី​ធនាគារដែលមានដូចខាងក្រោមនេះ​​៖

        . សម្រាប់ធនាគារ អេប៊ីអេ (ABA BANK)

ឈ្មោះគណនី៖      THE BAR ASSOCIATION OF THE KINGDOM OF CAMBODIA

លេខគណនី៖      000629050

        ២. សម្រាប់ធនាគារ អេស៊ីលីដា (ACELEDA BANK)

ឈ្មោះគណនី៖      BAKC-Contribution

លេខគណនី៖        0001-01-452870-17

          នៅក្នុងប្រតិបត្តិការសូមសរសេរឈ្មោះនិងអត្តលេខមេធាវីឱ្យបានច្បាស់លាស់។

          បន្ទាប់​ពីធ្វើប្រតិបត្តិការបង់ប្រាក់រួច សូមសមាជិក សមាជិកាថតរូបភាពនៃប្រតិបត្តិការ​បង់ប្រាក់ ឈ្មោះនិងអត្តលេខមេធាវី  រួចផ្ញើមកលេខតេឡេក្រាម(Telegram) របស់គណៈមេធាវី​​​​​ដែលមានឈ្មោះ ភាគទាន BAKC និងមានទូរស័ព្ទលេខ (+855​)16-200 201។ បុគ្គលិកគណនេយ្យរបស់គណៈមេធាវីនឹងផ្ញើបណ្ណចំណូលដែលបញ្ជាក់ពីការបានទទួលប្រាក់ទៅតេឡេក្រាមរបស់សមាជិក សមាជិកាវិញ  ជាសក្ខីភាពនៃការបានទទួលការបង់ប្រាក់។

            ឆ្លៀតក្នុងឱកាសនេះដែរ គណៈមេធាវីសូមថ្លែងអំណរគុណចំពោះសមាជិក សមាជិកា មួយចំនួនធំដែលបានបង់ប្រាក់ភាគទានដោយទៀងទាត់ជូនគណៈមេធាវី ហើយសូមអំពាវនាវនិង​​​​​​ដាស់តឿនដល់សមាជិក សមាជិកាគណៈមេធាវីដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ប្រាក់​​​​​​ភាគទាននេះ​ សូមបង់ប្រាក់ភាគទានឱ្យបានទាន់ពេលវេលា ដើម្បីជួយសម្រួលដល់កិច្ចការ​ងាររបស់គណៈមេធាវីយើង៕

                                                                               គណៈមេធាវី

          សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកៈ

          -កញ្ញា​ ធិន សៅដា ៖០១២-៩៥​ ៣៤ ៨៤

          -​លោកស្រីមេធាវី​ រី សេដ្ឋា ៖០១២-៤០ ៤២ ១៦

សូមបញ្ជាក់ថា:មុននេះបន្តិចដោយសារកំហុសបច្ចេកទេស លិខិតជូនដំណឹងពីការបង់ភាគទាន ត្រង់ចំនុចលេខគណនីABA សុំកែតម្រូវមកតាមលិខិតជូនដំណឹងថ្មីនេះវិញ។សូមអរគុណ

SKM 654e20120416030

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top