ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារ ជាមួយលោក លឹម វណ្ណា មន្ត្រីផ្នែកកិច្ចការពារកុមារ នៃមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF)

នៅព្រឹកថ្ងៃពុធ ០២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការគណៈមេធាវី ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារ
ជាមួយលោក លឹម វណ្ណាមន្ត្រីផ្នែកកិច្ចការពារកុមារ នៃមូលនិធិអង្គការសហប្រជាជាតិដើម្បីកុមារ (UNICEF) ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរ ចំពោះការងារជួយដល់កុមារដែលទំនាស់នឹងច្បាប់ (កុមារប្រព្រឹត្តបទល្មើស)។
ការពិភាក្សាផ្តោតលើកម្មវត្ថុចំនួន៣ និងទទួលបានការឯកភាពគ្នាដូចខាងក្រោម៖
១- ឯកឧត្តមប្រធានគណៈមេធាវីបានព្រមព្រៀងលើការពង្រឹងកិច្ចសហការនិងកិច្ចសហប្រតិបត្តិការលើការអបរំបណ្តុះបណ្តាលនិងការផ្សព្វផ្សាយច្បាប់ស្តីពីយុត្តិធម៌អនីតិជនជូនទៅដល់សមាជិក-សមាជិកាគណៈមេធាវី និងសិស្សមេធាវី។
២- ឯកឧត្តមប្រធានគណៈមេធាវីបានគាំទ្រលើគោលគំនិតរួម ក្នុងការចាត់ឲ្យមានមេធាវីការពារក្តីជូនកុមារដែលទំនាស់នឹងច្បាប់ បន្ថែមលើបេសកកម្មដែលមានស្រាប់របស់នាយកដ្ឋានការពារក្តីជូនជនក្រីក្រ។
៣- ឯកឧត្តមប្រធានគណៈមេធាវីនឹងពិចារណាលើការស្នើសុំរបស់មន្ត្រីផ្នែកកិច្ចការពារកុមារ ពាក់ព័ន្ធនឹងការរៀបចំឲមានមេធាវីជំនាញច្បាប់យុត្តិធម៌អនីតិជន ដែលជាការងារសំខាន់ និងស្របតាមគោលនយោបាយរបស់ឯកឧត្តមប្រធានគណៈមេធាវី ក្នុងការពង្រឹងបន្ថែមនូវជំនាញរបស់មេធាវី។
គួររំលឹកផងដែរថា គណៈមេធាវីតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសិទ្ធិកុមារ ពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធអនីតិជន និងស្វាគមន៍រាល់កិច្ចសហការពីគ្រប់ស្ថាប័នដែលបំពេញភារកិច្ចការងារទាក់ទងនឹងការផ្តល់ជំនួយផ្នែកច្បាប់ ជាប្រយោជន៍ដល់ជនក្រីក្រ ជនងាយរងគ្រោះ និងកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជំនួបពិភាក្សានេះបានបញ្ចប់ ក្រោមបរិយាកាសនៃការយោគយល់ និងមានការទទួលខុសត្រូវខ្ពស់។

photo 2020a

photo 2020a

 

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top