ជំនួបពិភាក្សារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនមេធាវី Yingke

ជំនួបពិភាក្សារវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនមេធាវី Yingke

================================================

នៅរសៀលថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅទីស្នាក់ការគណៈមេធាវី ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារ

ជាមួយលោកស្រី Qingzhu Xu តំណាងក្រុមហ៊ុនមេធាវី Yingke ដែលជាក្រុមហ៊ុនមេធាវីមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង។

ការពិភាក្សាផ្តោតលើកម្មវត្ថុសំខាន់ៗ ដូចខាងក្រោម៖

១- លោកស្រី Qingzhu Xu បានបង្ហាញអំពីគម្រោងមកបង្កើតក្រុមហ៊ុនមេធាវីស្របច្បាប់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានសាកសួរព័ត៌មានពាក់ព័ន្ធនឹងការបើកក្រុមហ៊ុនមេធាវី និងស្វែងយល់ពីផ្លូវច្បាប់នៅកម្ពុជា។

២-​​ ឯកឧត្តមប្រធានគណៈមេធាវីបានថ្លែងអំណរគុណចំពោះភាគីខាងក្រុមហ៊ុនមេធាវី Yingke ដែលមានបំណងមកប្រកបវិជ្ជាជីវៈមេធាវី ក៏ដូចជាការបើកក្រុមហ៊ុនមេធាវីស្របច្បាប់នៅកម្ពុជា។ ឯកឧត្តមប្រធានគណៈមេធាវីក៏បានបញ្ជាក់ជូនលោកស្រី Qingzhu Xu អំពីខ្លឹមសារនៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងសេចក្តីសម្រេចរបស់គណៈមេធាវី លេខ០០៤/សសគម/១៦ ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងការប្រកបវិជ្ជាជីវៈមេធាវីរបស់មេធាវីបរទេស ទាក់ទងនឹងទម្រង់បែបបទនៃក្រុមហ៊ុនមេធាវីបរទេសដែលមានបំណងមកធ្វើសកម្មភាពផ្នែកច្បាប់នៅកម្ពុជា។

៣-​​ តាមការស្នើសុំរបស់ឯកឧត្តមប្រធានគណៈមេធាវី លោកស្រី Qingzhu Xu បានឯកភាពក្នុងការចែករំលែកជំនាញ និងបទពិសោធន៍របស់ក្រុមហ៊ុនមេធាវី Yingke ក្នុងការគ្រប់គ្រងក្រុមហ៊ុនមេធាវី និងការគ្រប់គ្រងសំណុំរឿង ជូនដល់មេធាវីកម្ពុជា។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុនមេធាវី Yingke នឹងមានជំនួបពិភាក្សាបន្តបន្ទាប់ទៀត ដើម្បីរៀបចំកិច្ចព្រមព្រៀងសហការជាមួយគ្នា។
ជំនួបពិភាក្សានេះបានបញ្ចប់ ក្រោមបរិយាកាសនៃការយោគយល់ និងមានការទទួល​​ខុសត្រូវខ្ពស់។

photo 2020 12 23 17 03 02

photo 2020 12 23 17 03 02

photo 2020 12 23 17 03 02

photo 2020 12 23 17 03 02

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top