សេចក្តីអំពាវនាវស្តីពីការចូលជាមេធាវីស្ម័គ្រចិត្តរបស់គណៈមេធាវី​នៃព្រះរាជាណាចក្រកម្ពុជា

សេចក្តីអំពាវនាវស្តីពីការចូលជាមេធាវីស្ម័គ្រចិត្តរបស់គណៈមេធាវី​នៃព្រះរាជាណាចក្រកម្ពុជា

--------------------------------------

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាសូមជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវីមេត្តា​ជ្រាប​ថា ដើម្បីចូលរួមចំណែក

ក្នុងការបម្រើវិស័យយុត្តិធម៌សង្គមឱ្យកាន់តែប្រសើរ​ឡើង  គណៈមេធាវី​នៃ​ព្រះ​រាជាណាចក្រកម្ពុជាបានដាក់ចេញនូវគោលនយោបាយស្តីពី​ការពិគ្រោះ​យោបល់ និងការការពារក្តី​ជូនជន​ក្រីក្រ​ដោយឥតគិតកម្រៃ។

          ដើម្បីសម្រេចបាននូវគោលនយោបាយនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាត្រូវការ​ចាំបាច់នូវការចូលរួមពីសមាជិក-សមាជិកាមេធាវីទាំងអស់ដោយស្ម័គ្រចិត្តក្នុងដំណើរការលើការ​ពិគ្រោះ​យោបល់ច្បាប់  និងការការពារក្តីជូនជនក្រីក្រ។

          តាមរយៈនេះ  គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការអំពាវនាវដល់សមាជិក-សមា​ជិកាមេធាវីទាំងអស់ មេត្តាចូលរួមឱ្យបានច្រើន  ធ្វើជាមេធាវីស្ម័គ្រចិត្តរបស់គណៈមេធាវី ក្នុងការប្រឹក្សា​យោបល់ផ្នែកច្បាប់  ក៏ដូចជាការការពារក្តីជូនប្រជាពលរដ្ឋក្រីក្រ  និងកម្មករនិយោជិត ដែលខ្វះលទ្ធភាព​ពឹងពាក់មេធាវី  ដើម្បីធ្វើការការពារសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់។

ទាញយកតារាងព័ត៌មានស្តីពីការពារសិទ្ធិ https://cutt.ly/rkn0ULo
ទាញយកតារាងព័ត៌មានស្តីពីការពិគ្រោះយោបល់ https://cutt.ly/Okn0JcZ

 

186a Page 1

186a Page 1

186a Page 1

186a Page 1

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top