គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើសន្និសីទសារព័ត៌មានស្តីអំពីសមទ្ធិផលការងារគណៈមេធាវីក្នុងរយៈពេល១០០ថ្ងៃ

ថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

បានធ្វើសន្និសីទសារព័ត៌មានស្តីអំពីសមទ្ធិផលការងារគណៈមេធាវីក្នុងរយៈពេល១០០ថ្ងៃ ក្រោមការដឹកនាំរបស់ឯកឧត្តម លី ចន្ទ័តុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី១៣ ដោយមានគោលបំណងសំខាន់ចំនួន០២ គឺទី១ ផ្តល់ព័ត៍មានអំពីសមិទ្ធផលការងារក្នុងរយៈពេល១០០ថ្ងៃជូនដល់សមាជិកគណមេធាវីទាំងអស់ និងទី២ ផ្ទៀងផ្ទាត់រវាងសមិទ្ធផលដែលសម្រេចបានជាមួយនឹងគោលការណ៍៨​ចំណុចរបស់ឯកឧត្តមប្រធានគណៈមេធាវីនៅមុនពេលជាប់ជាប្រធានគណៈមេធាវី។ នៅក្នុងសន្និសីទនេះ មានការចូលរួមពីស្ថាប័នសារពត៌មានចំនួន៥ ស្ថាប័ន ក្នុងនោះរួមមានទូរទស្សន៏បាយ័ន (BTV) អង្គភាពសារព័ត៌មានFresh News អង្គភាពសារព័ត៌មានភ្នំពេញប៉ុស្តិ៍ អង្គភាពសារព័ត៌មាន Swift News និងអង្គភាពសារព័ត៌មាន Khmer Times។

IMG 3324a

IMG 3324a

IMG 3324a

IMG 3324a

IMG 3324a

IMG 3324a

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top