ដំណឹងមរណភាព
ដំណឹងមរណភាព
=========
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានទុក្ខដ៏ក្រៀមក្រំជាទីបំផុត ដោយបានទទួលព័ត៌មានថា ឧបាសក ឃុន ម៉េងហេង ត្រូវជាឪពុករបស់
លោកមេធាវី ឃុន សុផល និងលោកមេធាវី ឃុន សុភី បានទទួលមរណភាពនៅថ្ងៃសៅរ៍ ៧កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១:០៨ នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសនេះ គណៈមេធាវីនិងសមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាសូមសំដែងការសោកស្ដាយ និងចូលរួមរំលែកមរណទុក្ខ ជាមួយក្រុមគ្រួសារនៃសព។