ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជីញចូលរួម និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩

នាថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជីញចូលរួម

និងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ សម្រាប់មេធាវី និងមេធាវីកម្មសិក្សា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១នៅទីស្នាក់ការគណៈមេធាវី។

នៅក្នុងឳកាសនេះ ឯកឧត្តមនិងលោកជំទាវបានអញ្ជីញទទួលចាក់វ៉ាក់សាំងដោយផ្ទាល់ពីក្រុមគ្រូពេទ្យស្មគ្រចិត្តរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ហើយក៍បានអំពាវនាវដល់មេធាវី និងមេធាវីកម្មសិក្សាទាំងអស់អញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមកម្មវិធីដែលបានកំណត់ដោយគណៈមេធាវី។

ជាចុងក្រោយឯកឧត្តមប្រធានស្នើសុំឲ្យសហភាតាទាំងអស់ចូលរួមអនុវត្តតាមអនុសាសន៍ ៣ការពារ ៣កុំ របស់សម្តេចសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

covid 19a

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top