ទិដ្ឋភាពថ្ងៃទី២ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់មេធាវី និងមេធាវីកម្មសិក្សាទាំងអស់

ទិដ្ឋភាពថ្ងៃទី២ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់មេធាវី និងមេធាវីកម្មសិក្សាទាំងអស់ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណៈមេធាវីនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២១

ដោយមានការអញ្ជើញចូលរួមទទួលចាក់វ៉ាក់សាំងពីមេធាវី និងមេធាវីកម្មសិក្សា ព្រមទាំងបុគ្គលិកគណៈមេធាវីដែលមានចំនួនសរុប ៣១៤នាក់។
ការរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩នេះ ត្រូវបានរៀបចំឡើងស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយមានឧបករណ៍ សម្ភារៈ គ្រប់គ្រាន់ និងមានក្រុមការងារសម្របសម្រួលនៅក្នុងដំណើរការចាក់វ៉ាក់សាំងនេះឲ្យប្រព្រឹត្តទៅបានដោយរលូននិងមានសុវត្តិភាព ជាពិសេសគោរពតាមអនុសាសន៍ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
អាស្រ័យហេតុ សូមអញ្ជើញមេធាវី និងមេធាវីកម្មសិក្សាទាំងអស់មកចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅទីស្នាក់ការគណៈមេធាវីតាមកម្មវិធីដែលបានកំណត់។

covid 19

 

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top