ទិដ្ឋភាពថ្ងៃទី៣ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់មេធាវី និងមេធាវីកម្មសិក្សាទាំងអស់

ទិដ្ឋភាពថ្ងៃទី៣ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់មេធាវី និងមេធាវីកម្មសិក្សាទាំងអស់ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការគណៈមេធាវីនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១

ដោយមានការអញ្ជើញចូលរួម​ទទួល​ចាក់វ៉ាក់សាំងពីមេធាវី និងមេធាវីកម្មសិក្សា ព្រមទាំងបុគ្គលិកគណៈមេធាវីដែលមានចំនួនសរុប ២៤២នាក់។

ការរៀបចំចាក់វ៉ាក់សាំងកូវីដ-១៩នេះ ត្រូវបានរៀបចំឡើងស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយមានឧបករណ៍ សម្ភារៈ គ្រប់គ្រាន់និងមានក្រុមការងារសម្របសម្រួលនៅក្នុងដំណើរការចាក់វ៉ាក់សាំងនេះ​ឲ្យ​ប្រព្រឹត្ត​ទៅបានដោយរលូននិងមានសុវត្តិភាព ជាពិសេសគោរពតាមអនុសាសន៍ ៣ការពារ ៣កុំ របស់សម្តេច​អគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

អាស្រ័យហេតុ សូមអញ្ជើញមេធាវី និងមេធាវីកម្មសិក្សាទាំងអស់មកចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅទីស្នាក់ការ​គណៈមេធាវីតាមកម្មវិធីដែលបានកំណត់។

covid 19d

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top