លោកជំទាវឧញ៉ា កែវ មុំ ជា នាយិកាក្រុមហ៊ុននុំស្រួយលីលី បានឧបត្ថម្ភនុំស្រួយ ១០កេស និងចាហួយ ១០កេស ជូនគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
នៅថ្ងៃពុធ ១០រោច ខេចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ លោកជំទាវឧញ៉ា កែវ មុំ ជា នាយិកាក្រុមហ៊ុននុំស្រួយលីលីបានឧបត្ថម្ភនុំស្រួយ ១០កេស និងចាហួយ ១០កេស
ជូនគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ សូមថ្លែងអំណរគុណចំពោះលោកជំទាវ និងសហការី ដែលបានផ្តល់នុំនិងចាហួយមកគណៈមេធាវី ដើម្បីចែកជូនបុគ្គលិកនិងក្រុមគ្រូពេទ្យស្មគ្រចិត្ត។ សូមជូនពរលោកជំទាវ និងសហការី សម្រេចជោគជ័យគ្រប់ភារកិច្ច។ សូមអគុណ!