ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជូនពរសហភាតាមេធាវី និងបុគ្គលិកទាំងអស់នៃគណៈមេធាវី
ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជូនពរសហភាតាមេធាវី និងបុគ្គលិកទាំងអស់នៃ
គណៈមេធាវី ទទួលបាននូវសុខភាពល្អបរិបូរណ៌ ជួបតែសេចក្តីសុខសប្បាយ ជោគជ័យគ្រប់ភារកិច្ច ជៀសឆ្ងាយពីជំងឺកូវីដ-១៩ និងសូមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
បន្ថែមពីនេះ ឯកឧត្តម បានអំពាវនាវឱ្យសហភាតាមេធាវី និងបុគ្គលិកទាំងអស់នៃគណៈមេធាវី រួមគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមវិធានការ ៣ កុំ ៣ ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោរពតាមវិធានការសុខាភិបាល វិធានការរដ្ឋបាល ព្រមទាំងវិធានការផ្សេងទៀតដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។

Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070