នៅថ្ងៃទី២៥  ខែមេសា ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា  បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋនិង មេធាវី

នៅថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥  ខែមេសា ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា  បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២

ជូនបងប្អូនប្រជាពលរដ្ឋនិង មេធាវី ដែលមានលំនៅដ្ឋាន ក្នុងខណ្ឌសែនសុខដែលប្រព្រឹត្តទៅនៅទីស្នាក់ការ​គណៈមេធាវីចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១  ហើយជាលទ្ធផល​ថ្ងៃនេះមាន​អ្នកមកទទួលចាក់វ៉ាក់សាំងសរុបចំនួន ២៨៨នាក់ ដោយក្នុងនោះ មានស្ត្រីចំនួន ១៧៩នាក់  ប្រុសចំនួន១០៩នាក់។ សរុបទាំងប្រាំថ្ងៃបានចំនួន  ២៧១០នាក់។

សូមណែនាំនិងអំពាវនាវដល់ក្រុមការងារនិងបងប្អូនប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំងទាំងអស់ឲ្យអនុវត្តតាមវិធានការសុខាភិបាល និងវិធានការ រដ្ឋបាលនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និង ជាពិសេសរួមគ្នាអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

4a

4a

4a

4a

4a

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top