នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនបងប្អូនប្រជាពលរដ្ឋនិង មេធាវី

នៅថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បន្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនបងប្អូន

ប្រជាពលរដ្ឋនិង មេធាវី ដែលមាន លំនៅដ្ឋាន ក្នុងខណ្ឌសែនសុខដែលប្រព្រឹត្តទៅ នៅទីស្នាក់ការគណៈមេធាវីចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ហើយជាលទ្ធផលថ្ងៃនេះមានអ្នក មកទទួលចាក់វ៉ាក់ សាំងសរុបចំនួន ៣៥នាក់ ដោយក្នុងនោះមានស្ត្រី ចំនួន ១៨នាក់ ប្រុសចំនួន ១៧នាក់។ សរុបទាំងដប់មួយថ្ងៃបានចំនួន ៣៤២៧នាក់។
គួរររំលឹកផងដែរថា ការចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ ដែលគណៈមេធាវីបានរៀបចំនៅពេលនេះ នៅសល់តែចំនួន ០១ ថ្ងៃទៀតទេ គឺនៅថ្ងៃស្អែកទី ០៣ ខែឧសភា ឆ្នាំ២០២១។ ហេតុដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនិងមេធាវីដែលមិនទាន់បានមកទទួលការចាក់វ៉ាក់សាំង ដូសទី២ សូមអញ្ជើញមកឱ្យបានរួសរាល់រាន់ទាំងអស់គ្នា។
សូមណែនាំនិងអំពាវនាវដល់ក្រុមការងារនិងបងប្អូនប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំងទាំងអស់ឲ្យអនុវត្តតាមវិធានការសុខាភិបាល និងវិធានការរដ្ឋបាល នានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និង ជាពិសេសរួមគ្នាអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

photo 2021 05 04 08a

photo 2021 05 04 08a

photo 2021 05 04 08a

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top