កិច្ចប្រជុំពិភាក្សាការងារជាមួយប្រធាន និងអនុប្រធានគណៈកម្មការជំនាញតាមប្រព័ន្ធអនឡាញ (Zoom Meeting)
នៅរសៀលថ្ងៃពុធ ៦រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០២:០០ នាទីរសៀល លោកមេធាវី កេង សុម៉ាឡា អគ្គលេខាធិការរង
នៃគណៈមេធាវី និងលោកមេធាវី ស៊ុន លៀងហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាការងារបន្តជាមួយប្រធាន និងអនុប្រធានគណៈកម្មកាជំនាញ តាមប្រព័ន្ធអនឡាញ (Zoom Meeting)។
នៅក្នុងកិច្ចប្រជុំនេះ លោកមេធាវី កេង សុម៉ាឡា អគ្គលេខាធិការរងនៃគណៈមេធាវី និងលោកមេធាវី ស៊ុន លៀងហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ និង ប្រធាន អនុប្រធាន គណៈកម្មការបជំនាញបានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ប្រការនីមួយៗ និងបានបញ្ចប់ខ្លឹមសារ “បទបញ្ជាផ្ទៃក្នុងរបស់គណៈកម្មការជំនាញ” មុននឹងដាក់សម្រេច និងប្រើប្រាស់ប្រាស់ជាផ្លូវការ។
កិច្ចប្រជុំនេះ បានពិភាក្សាការងារប្រកបដោយ ភាតរភាព និងបានទទួលលទ្ធផលគួរជាទីមោទន។





Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070