ឯកឧត្តម លី ច័ន្ទតុលា បានដឹកនាំប្រតិភូគណៈមេធាវី ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា លត ឡុង ត្រូវជាម្តាយរបស់ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ
នាព្រឹក ថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
បានដឹកនាំប្រតិភូគណៈមេធាវី ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា លត ឡុង ត្រូវជាម្តាយរបស់ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ។ ក្នុងឳកាសនោះក៏បាននាំយកសារលិខិតចូលរួមរំលែកមរណទុក្ខនិងនាំយកថវិកាមួយចំនួនចូលបច្ច័យក្នុងពិធីបុណ្យ ដែលប្រារព្ធនៅផ្ទះលេខ១៣ ផ្លូវលេខ៣៤៤ ភូមិ៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។