គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមការងារស្រង់វត្តមានក្នុងមហាសន្និបាតលើកទី២៦

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើតក្រុមការងារស្រង់វត្តមានក្នុងមហាសន្និបាតលើកទី២៦ របស់គណៈមេធាវី ដោយមានសមាសភាពសរុបចំនួន ២៩ រូប

ដើម្បីធ្វើការទំនាក់ទំនងទៅកាន់សមាជិកគណៈមេធាវីទាំងអស់ពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវីធី Zoom Meeting ដូចជា របៀបទាញយក(Download) របៀបតម្លើង (Install) ការប្រើប្រាស់ឧបករណ៍ (Tools) របៀបចូលរួមមហាសន្និបាត (Join Meeting) របៀបដូរឈ្មោះ (Rename) ។ល។

បន្ថែមពីនៅថ្ងៃប្រារព្ធមហាសន្និបាត ក្រុមការងារនេះនឹងផ្ញើ Link Zoom ជូនសមាជិកគណៈមេធាវី ទាំងអស់ដើម្បីឱ្យចូលរួមក្នុងមហាសន្និបាត ស្របតាមសេចក្តីសម្រេចលេខ ៤៩៦/សសគម/២១ ចុះថ្ងៃទី២២ កក្កដា ២០២១ ស្តីពីការរៀបចំប្រព្រឹត្តទៅនៃមហាសន្និបាតលើកទី២៦ និងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០។

អាស្រ័យហេតុដូចនេះ សូម សមាជិកគណៈមេធាវីទាំងអស់ ទទួលជ្រាបជាព័ត៌មាន និងសហការជាមួយនឹងសមាសភាពក្រុមការងារស្រង់វត្តមាន ដូចមានក្នុងសេចក្តីសម្រេចតែងតាំងនេះ ដើម្បីធ្វើឱ្យមហាសន្និបាទលើកទី២៦ អាចដំណើរការទៅបានដោយរលូនតាមការគ្រោងទុក។
ចុចតំណភ្ជាប់ទាញយកឯកសារ

513 decision Page 1

513 decision Page 1

513 decision Page 1

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top