គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំធ្វើតេស្តរហ័សម្តងទៀត ចំពោះថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់
នៅព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំធ្វើតេស្តរហ័សម្តងទៀត ចំពោះថ្នាក់ដឹកនាំ
បុគ្គលិកទាំងអស់របស់គណៈមេធាវី បន្ទាប់ពីមហាសន្និបាតគណៈមេធាវីលើកទី២៦ ត្រូវបានបញ្ចប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាលទ្ធផលឃើញថាទាំងថ្នាក់ដឹកនាំ និងបុគ្គលិកគណៈមេធាវី គឺអវិជ្ជមាន។