ការចូលរួមសន្និសីទច្បាប់របស់តំបន់រដ្ឋបាលពិសេសហុងកុង (Hong Kong Legal Week 2021) ក្រោមប្រធានបទ "នីតិរដ្ឋ ៖ យានកែទម្រង់សម្រាប់អនាគត ប្រកបដោយចីរភាព

នារសៀលថ្ងៃសុក្រ ០១ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

បានចាត់តាំងមេធាវី ដានី ច័ន្ទ្ររស្មីឈូករ័ត្ន មេធាវី សុខ វណ្ណសិកា និងមេធាវី ហាក់ ថុងស៊ី ធ្វើជាអ្នកតំណាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមសន្និសីទច្បាប់របស់តំបន់រដ្ឋបាលពិសេសហុងកុង (Hong Kong Legal Week 2021) ក្រោមប្រធានបទ "នីតិរដ្ឋ ៖ យានកែទម្រង់សម្រាប់អនាគត ប្រកបដោយចីរភាព - A Journey of Transformation for a Sustainable Future” ។

នៅក្នុងសន្និសីទនេះ មានការចូលរួមពី លោកជំទាវរដ្ឋមន្ត្រីយុត្តិធម៌នៃតំបន់រដ្ឋបាល ពិសេសហុងកុង មេធាវីបរទេសបីរូបផ្សេងទៀត និងតំណាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការពិភាក្សាជាពិសេសលើប្រធានបទ "ការបង្កើតអនាគតប្រកបដោយចីរភាព សម្រាប់នីតិរដ្ឋ - Building a Sustainable Future for the Rule of Law” ដែលក្នុងនោះ តំណាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកអំពីជំនួយផ្នែកច្បាប់ ជាពិសេសកិច្ចការរបស់គណៈមេធាវីក្នុងការការពារជនក្រីក្រ ការវិវត្តនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា និងសុទិដ្ឋិនិយមនៃការចូលរួមរបស់មេធាវីក្នុងការលើកកម្ពស់វិស័យយុត្តិធម៌ និងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

សម្រាប់ព័ត៌មានបន្ថែមអំពីសន្និសីទនេះ សូមចូលមើលគេហទំព័រ  https://legalweek2021.hk

photo 2021 11 08 11 34a

photo 2021 11 08 11 34a

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top