កិច្ចប្រជុំការងារលើកទី២របស់ក្រុមការងារសិក្សានិងស្រាវជ្រាវអំពីផ្លូវច្បាប់ពាក់ព័ន្ធនឹងសិទ្ធិរបស់មេធាវីនៅដំណាក់កាលនគរបាលយុត្តិធម៌
នាព្រឹកថ្ងៃអង្គារ ១២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារលើកទី២របស់ក្រុមការងារសិក្សានិង
ស្រាវជ្រាវអំពីផ្លូវច្បាប់ពាក់ព័ន្ធនឹងសិទ្ធិរបស់មេធាវីនៅដំណាក់កាលនគរបាលយុត្តិធម៌ ដែលត្រូវបានបង្កើតឡើងតាមសេចក្តីសម្រេចលេខ ៥៥៤/សសគម/២១ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ របស់គណៈមេធាវី។