ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់វេទិកាសិក្សាអនឡាញ ស្តីពី ការអប់រំអំពីខ្មែរក្រហម

នាព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

បានអញ្ជើញចូលរួមជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់វេទិកាសិក្សាអនឡាញ ស្តីពី “ការអប់រំអំពីខ្មែរក្រហម៖ ការសិក្សាអំពីប្រវត្តិច្បាប់ និងការអនុវត្តតាមកម្មវិធីអនឡាញ និងកម្មវិធីបណ្តុះបណ្តាល” ។ នៅក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមដោយ ឯកឧត្តម យូ ប៊ុនឡេង អនុប្រធានតុលាការកំពូល លោកជំទាវ Sharon Lewis តំណាង UNOPS លោក រុន សារាយ នាយកប្រតិបត្តិអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា និងឯកឧត្តម លោកជំទាវ តំណាងស្ថានទូត និងអង្គការនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ផងដែរ។

កម្មវិធីនេះ ប្រព្រឹត្តតាមប្រព័ន្ធអនឡាញ Zoom ដែលផ្តួចផ្តើមរៀបចំឡើងដោយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ត្រូវបានគាំទ្រដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងចែករំលែកអំពីប្រវត្តិច្បាប់ រចនាសម្ព័ន្ធក្របខណ្ឌការងារ ការអនុវត្តច្បាប់ជាតិនិងអន្តរជាតិក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ជាដើម។
បើសិនជាបងប្អូនសហភាតា មានចំណាប់អារម្មរណ៍ចង់សិក្សាកម្មវិធីខាងលើ អាចចូលទៅគេហទំព័រ www.lac.rog.kh ឬធ្វើការទំនាក់ទំនងទៅកាន់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា តាមរយៈ This email address is being protected from spambots. You need JavaScript enabled to view it. ឬទូរស័ព្ទលេខ ០១២ ៨៣៨ ៣៤១។
 
May be an image of 1 person and standing
 
May be an image of 4 people and text
 
May be an image of 3 people and text
 
May be an image of 3 people and text
 
May be an image of 3 people and text
 
May be an image of 1 person and text
 
May be an image of 8 people and text
 
May be an image of 10 people and text
 
May be an image of 3 people and text
 
 
 

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top