គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីសូត្រមន្តលើករាសីចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ។
នារសៀល ថ្ងៃសុក្រ ១៥រោច ខែផល្គុន ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
បានប្រារព្ធពិធីសូត្រមន្តលើករាសីចូលឆ្នាំថ្មីប្រពៃណីជាតិ ក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ។ និងមានការអញ្ជើញចូលរួមដោយសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី ថ្នាក់ដឹកនាំគណៈមេធាវី ថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បុគ្គលិកគណៈមេធាវី បុគ្គលិកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងសិស្សមេធាវីជំនាន់ទី១៨ ផងដែរ។