ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឈាង យូណៃ ត្រូវជាម្តាយលោកមេធាវី ប៉ា ងួនគា និងត្រូវជាម្តាយក្មេកលោកស្រីមេធាវី មុត ពិសិដ្ឋ។
នារសៀល ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
បានដឹកនាំសមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី និងប្រតិភូគណៈមេធាវី ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឈាង យូណៃ ត្រូវជាម្តាយលោកមេធាវី ប៉ា ងួនគា និងត្រូវជាម្តាយក្មេកលោកស្រីមេធាវី មុត ពិសិដ្ឋ។ ក្នុងឳកាសនោះក៏បាននាំយកសារលិខិតចូលរួមរំលែកមរណទុក្ខនិងនាំយកថវិកាមួយចំនួនចូលបច្ច័យក្នុងពិធីបុណ្យ ដែលប្រារព្ធនៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។