សេចក្តីប្រកាសព័ត៌មានស្តីពីការចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង គណៈមេធាវីនៃទីក្រុង Marseille

សេចក្តីប្រកាសព័ត៌មានស្តីពីការចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង គណៈមេធាវីនៃទីក្រុង Marseille

 

នារសៀល ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំឆ្លូវ ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អមដោយសមាជិក-សមាជិកាក្រុមប្រឹក្សា និងថ្នាក់ដឹកនាំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ដំណើរទស្សនកិច្ចការងាររបស់ប្រតិភូរបស់គណៈប្រតិភូរបស់គណៈមេធាវីនៃទីក្រុង Marseille ដឹកនាំដោយលោក Jean-Raphaël FERNANDEZ អមដោយថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាមកកាន់ទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងដំណើរទស្សកិច្ចនេះ ឯកឧត្តម លី ច័ន្ទតុលា ក៏បានបង្ហាញជូនដោយផ្ទាល់ទៅគណៈប្រតិភូនូវហេដ្ឋារចនាសម្ព័ន្ធគណៈមេធាវី រួមមានទាំងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី បណ្ណាល័យ មណ្ឌលច្បាប់ បន្ទប់សវនាការត្រាប់ បន្ទប់សិក្សារបស់សិស្សមេធាវី បន្ទប់ស្ទូឌីយោ និងបន្ទប់ប្រជុំក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

នៅក្នុងដំណើរទស្សនកិច្ចដ៏មានសារសំខាន់នេះ ប្រធានគណៈមេធាវីទាំងពីរក៏បានជួបពិភាក្សាការងារសំខាន់ៗមួយចំនួន ក្នុងនោះក៏មានការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈមេធាវីនៃទីក្រុង Marseille។ ហើយខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ មានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

 

2

3

5

64

789

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top