កិច្ចប្រជុំស្តីពីការស្នើសុំមតិយោបល់ពីសំណាក់វិជ្ជាជីវៈមេធាវីពាក់ព័ន្ធនឹងការអភិវឌ្ឍ និងការពង្រឹងប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ទាក់ទងនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នៅរសៀលថ្ងៃអង្គារ ទី២រោច ខែពិសាខ ឆ្នាំខាល ព.ស.២៥៦៦ ត្រូវថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ តាមការចាត់តាំងរបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា...
នៅរសៀលថ្ងៃអង្គារ ទី២រោច ខែពិសាខ ឆ្នាំខាល ព.ស.២៥៦៦ ត្រូវថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ តាមការចាត់តាំងរបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោកមេធាវី អាន សុវឌ្ឍនា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈមេធាវី បានចូលរួមដោយផ្ទាល់នៅក្នុងកិច្ចប្រជុំស្តីពីការស្នើសុំមតិយោបល់ពីសំណាក់វិជ្ជាជីវៈមេធាវីពាក់ព័ន្ធនឹងការអភិវឌ្ឍ និងការពង្រឹងប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ទាក់ទងនឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមការអញ្ជើញរបស់ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន អនុប្រធានក្រុមប្រឹក្សានីតិកម្ម និងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅបន្ទប់ប្រជុំអគារ ឃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
តាមរយៈប្រសាសន៍របស់ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន ដែលជាអធិបតីនៃកិច្ចប្រជុំ បានកត់សម្គាល់ និងលើកឡើងអំពីសារៈសំខាន់ដែលមិនអាចខ្វះបាននៃភាពជាដៃគូ និងតួនាទីរបស់វិជ្ជាជីវៈមេធាវី នៅក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងហិរញ្គវត្ថុ ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាស្ថាប័នគ្រប់គ្រងវិជ្ជាជីវៈមេធាវី តែងតែត្រៀមខ្លួនជានិច្ចក្នុងចូលរួមសហការគ្រប់ជ្រុងជ្រោយជាមួយស្ថាប័នជាតិ ជាពិសេសគឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមប្រឹក្សានីតិកម្ម ដើម្បីទទួលបាន និងសម្រេចនូវគោលបំណងរួមគ្នា គឺការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។
កិច្ចប្រជុំបានឯកភាពលើកសំណើសំខាន់ៗ៤គឺ៖
-កម្រងសេវារាល់កម្រៃចំណូលមិនមែនសារពើពន្ធទាំងអស់ ដើម្បីផ្តល់ភាពងាយស្រួលដល់វិនិយោគិន
-បង្កើតវេទិកានីតិកម្មចំពោះការងារពិភាក្សាច្បាប់ពាក់ពន្ធ័វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អនុវិស័យអាទិភាពនានា)
-រៀបចំនីតិវិធីលំអិតសម្រាប់ជាយន្តការដោះស្រាយវិវាទសារពើពន្ធ
-ស្នើគណៈមេធាវីក្នុងការសម្របសម្រួលជាមួយការិយាល័យមេធាវី ឬក្រុមមេធាវី ឬក្រុមហ៊ុនមេធាវី ដើម្បីចូលរួមកិច្ចការខាងលើ ក្នុងគោលការណ៍សមធម៌។






គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!
Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070