អបអរសាទរចំពោះលោកស្រីមេធាវី មាស ស្រីទូច ដែលបានប្រសូត្របុត្រានាម ភក្តី ឧសភាបញ្ញតិ
នាព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី...
នាព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានចាត់ក្រុមការងារគណៈមេធាវីទៅអបអរសាទរចំពោះលោកស្រីមេធាវី មាស ស្រីទូច ដែលបានប្រសូត្របុត្រានាម ភក្តី ឧសភាបញ្ញតិ កាលពីថ្ងៃទី៥ ខែឧសភា បានដោយសុខនិងសុវត្ថិភាព។ ឯកឧត្តម លី ច័ន្ទតុលានិងលោកជំទាវ ឈី វ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី សូមជូនពរលោកស្រីមេធាវី មាស ស្រីទូច និងបុត្រា ភក្តី ឧសភាបញ្ញតិ ព្រមទាំងក្រុមគ្រួសារមានសុខភាពល្អ និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។