ប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ហៀង ង៉ោ ត្រូវជាជីដូនរបស់លោកមេធាវី ជាង គឹមហាំង
ប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ហៀង ង៉ោ ត្រូវជាជីដូនរបស់លោកមេធាវី ជាង គឹមហាំង...
នាល្ងាច ថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ លោកមេធាវី លី ទិត្យបូនាមី សមាជិកក្រុមប្រឹក្សាគណៈមេធាវី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សា និងប្រតិភូគណៈមេធាវី អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ហៀង ង៉ោ ត្រូវជាជីដូនរបស់លោកមេធាវី ជាង គឹមហាំង។ ក្នុងឳកាសនោះក៏បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិកាមួយចំនួនចូលបច្ច័យក្នុងពិធីបុណ្យដែលប្រារព្ធនៅផ្ទះលេខ១៧ ផ្លូវលេខ២៨៨ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070