លោកមេធាវី សូ មូស្សេន្នី ប្រធាននាយកដ្ឋានស្រាវស្រាវ បោះពុម្ព និងផ្សព្វផ្សាយ នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ កិច្ចប្រជុំពិភាក្សាជាមួយ គណៈកម្មការកិច្ចការរដ្ឋប្បវេណី តាមប្រព័ន្ធអនឡាញ ZOOM Meeting
នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦...
នៅព្រឹកថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង៩ព្រឹក លោកមេធាវី សូ មូស្សេន្នី ប្រធាននាយកដ្ឋានស្រាវស្រាវ បោះពុម្ព និងផ្សព្វផ្សាយ នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំ កិច្ចប្រជុំពិភាក្សាជាមួយ គណៈកម្មការកិច្ចការរដ្ឋប្បវេណី តាមប្រព័ន្ធអនឡាញ ZOOM Meeting ដោយមានរបៀបវារៈ ចំនួន ៣៖
១-ការធ្វើបច្ចុប្បន្នភាពនៃសមាជិក-សមាជិកា គណៈកម្មការ កិច្ចការរដ្ឋប្បវេណី
២-ការកំណត់អំពីផែនការ ពេលវេលា ប្រធានបទ ស្នើសុំឬ ចាត់តាំងសមាជិក-សមាជិកាគណៈកម្មការ ដើម្បីសរសេរ អត្ថបទ ជាវាគ្មិន និងចូលរួម កម្មវិធីផ្សេងទៀត របស់ គណៈមេធាវី ដែលពាក់ព័ន្ធនឹងវិស័យរដ្ឋប្បវេណី។
៣.ពិនិត្យនិងពិភាក្សាបញ្ហាផ្សេងៗទៀតដែលចាំបាច់ និងកំណត់ពេលសម្រាប់កិច្ចប្រជុំនាថ្ងៃខាងមុខ។
កិច្ចប្រជុំបានបញ្ចប់នៅម៉ោង១២ថ្ងៃត្រង់នាថ្ងៃដដែល។




Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070