កម្មវិធីសិក្ខាសាលាស្តីពី «ការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា និងកិច្ចការពារគំនូរឧស្សាហកម្ម»
នាព្រឹក ថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា...
ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា និងកិច្ចការពារគំនូរឧស្សាហកម្ម»
នាព្រឹក ថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា និងកិច្ចការពារគំនូរឧស្សាហកម្ម» ដែលជាកិច្ចសហការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ស្របតាមអនុស្សារណៈយោគយល់គ្នា ដែលបានចុះកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ និងមានការគាំទ្រដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
ក្នុងកម្មវិធីសិក្ខាសាលានេះ មានការអញ្ជើញចូលរួមមតិសំណេះសំណាលដោយលោកជំទាវ សេង វួចហ៊ុន ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា ព្រមទាំងមានវត្តមានចូលរួមដោយវាគ្មិនកិត្តិយស ឯកឧត្តម នី វិចិត្រ ជាមេធាវី និងជាទីប្រឹក្សាសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា លោក តូ រិត អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម ឯកឧត្តម ង៉ែត វិបុល អគ្គនាយករង និងជាទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ ហុកលី អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។
ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានធ្វើការថ្លែងសុន្ទរកថា បង្ហាញអំពីទិសដៅការងារសំខាន់ៗរបស់គណៈមេធាវី និងកិច្ចសហការរវាងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នជាតិ ព្រមទាំងអន្តរជាតិនានា ជាពិសេសកិច្ចសហការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ស្របតាមអនុស្សារណៈយោគយល់គ្នា ដែលបានចុះកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ និងណែនាំដល់សហភាតាមេធាវីឱ្យយកចិត្តទុកដាក់ប្រឹងប្រែងបង្កើនសមត្ថភាពបន្ថែមទៀតពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា ដើម្បីពង្រឹងនិងពង្រីកចំណេះដឹងក្នុងគោលដៅលើកកម្ពស់ឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។
សូមភ្ជាប់ជូននូវខ្លឹមសារទាំងស្រុងនៃសុន្ទរកថាបើកកម្មវិធីសិក្ខាសាលារបស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ សូមអរគុណ































Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070