ឯកឧត្តមបណ្ឌិត សាយ បូរី ប្រធានគណៈមេធាវីអាណត្តទី១ និងទី២ បានយកថវិកាឧបត្ថម្ភជូនគណៈមេធាវីសម្រាប់ជួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការបោសសម្អាតមីន ដើម្បីសម្រេចនូវគោលដៅ កម្ពុជាគ្មានមីននៅឆ្នាំ២០២៥
តបតាមការអំពាវនាវរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ...
ឯកឧត្តមបណ្ឌិត សាយ បូរី ប្រធានគណៈមេធាវីអាណត្តទី១ និងទី២ បានយកថវិកាឧបត្ថម្ភជូនគណៈមេធាវីសម្រាប់ជួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការបោសសម្អាតមីន ដើម្បីសម្រេចនូវគោលដៅ កម្ពុជាគ្មានមីននៅឆ្នាំ២០២៥
តបតាមការអំពាវនាវរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត សាយ បូរី ប្រធានគណៈមេធាវីអាណត្តទី១ និងទី២ បានយកថវិកាចំនួន ២.០០០.០០០(ពីរលាន)រៀល ឧបត្ថម្ភជូនឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីអាណត្តិទី១៣ សម្រាប់ជួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការបោសសម្អាតមីន ដើម្បីសម្រេចនូវគោលដៅ កម្ពុជាគ្មានមីននៅឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តមប្រធាន បានជូន ឯកឧត្តមបណ្ឌិត សាយ បូរី ទស្សនកិច្ចអគារគណៈមេធាវីរួមមាន បន្ទប់សិក្សាសិស្សមេធាវី បន្ទប់សវនាការត្រាប់ដែលមានសិស្សមេធាវីជំនាន់១៨ កំពុងធ្វើការហាត់សម និងបន្ទប់បណ្ណាល័យគណៈមេធាវី ផងដែរ។













Facebook
LinkIn
Twitter
RSS
Google+
Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
023 622 7070